Cambodia Hun family portrait

Report / Oct. 13, 2016

ការកាន់កាប់ដោយអរិភាព

មាននាយករដ្ឋមន្ត្រីតិចគ្នាណាស់ដែលបានកាន់តំណែងក្នុងរយៈពេលយូរដូចនាយរដ្ឋមន្ត្រីប្រទេសកម្ពុជា លោក ហ៊ុន សែនដែលបានកាន់តំណែងរហូតដល់30ឆ្នាំ។សូម្បីនៅពេលដែល លោកត្រូវបានបោះឆ្នោតទម្លាក់ លោកនៅតែបដិសេធមិនព្រមចុះចេញពីតំណែងហើយបានបំបែកក្រុមបក្សប្រឆាំងជាលក្ខណៈប្រព័ន្ធតែម្ដងរួមមានតាមរយៈការធ្វើឃាត ការធ្វើទារុនកម្ម និងការចាប់ឃុំឃាំងអ្នករិះគន់ដោយរំលោភបំពាន។ 

ក្រុមគ្រួសារលោក ហ៊ុន សែន បានដើរតួយ៉ាងសំខាន់ក្នុងការរក្សាអំណាចនយោបាយដ៏យូរអង្វែងរបស់លោក។ ពួកគេកាន់ តំណែងសំខាន់ៗក្នុងក្របខណ្ឌរដ្ឋ - ដែលមានដូចជា នយោបាយ កំលាំងយោធា កំលាំងនគរបាល ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសប្បុរសធម៌ - ដែលជាវិស័យគាំទ្រ បក្សនយោបាយកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីតាមរយៈការឃោសនា ការបរិច្ចាក បែបនយោបាយ ឬកំលាំងបាយ។

ការបកអាក្រាតថ្មីរបស់យើងការកាន់កាប់ដោយអរិភាព (Hostile Takeover)បង្ហាញពីទំហំ      វិមាត្រសេដ្ឋកិច្ចនៃរបបនេះដោយបង្ហាញពីបណ្ដាញជំនួញអាថ៌កំបាំងដ៏ធំ ក៏ដូចជាបក្សពួក និយមរបស់ក្រុមគ្រួសារត្រកូលហ៊ុនដែលដើរតួរយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចប្រទេស

កម្ពុជា។   

ពួកយើងធ្វើការបង្ហាញពីរបៀបក្រុមគ្រួសារត្រកូលហ៊ុនប្រមូលធនធានដ៏ច្រើនសន្ធឹកសន្ធាប់ដាក់ចូលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងវិស័យឯកជនរបស់ប្រទេសកម្ពុជា និងរបៀបក្រុមគ្រួសារ លោកធ្វើការគ្រប់គ្រងលើឧស្សាហកម្មធំៗភាគច្រើន ដែលមានបណ្ដាញជាមួយនឹងឈ្មោះ ក្រុមហ៊ុនល្បីៗជាច្រើន រួមមាន Apple, Nokia, Visa, Procter & Gamble, Nestlé និងHondaផងដែរ។

ខ្ញុំគិតថាក្នុងរយៈពេលពីរឆ្នាំទៅមុខទ្រព្យសម្បត្តិរបស់ខ្ញុំនឹងថយចុះ ហើយនឹងមិនមានកំណើននោះទេ។ ហើយក្រៅពីប្រាក់ខែរបស់ខ្ញុំ ខ្ញុំមិនមានប្រាក់ចំណូលផ្សេងទៀតណានោះទេ។ប៉ុន្តែខ្ញុំគិតថាកូនៗរបស់ខ្ញុំនឹងទ្រទ្រង់ខ្ញុំ ដោយពួកគេនឹងមិនឱ្យខ្ញុំឃ្លានដាច់ពោះ ស្លាប់នោះទេ។ - នាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសជាសាធារណៈជាលើកដំបូងពីទ្រព្យសម្បត្តិរបស់លោកនៅក្នុងឆ្នាំ2011 ដោយអះអាងថាប្រាក់បៀវត្សប្រចាំឆ្នាំចំនួន13.800 $ អាមេរិក គឺជាប្រភព ប្រាក់ចំណូលតែមួយគត់របស់លោក។

ក្រុមគ្រួសារត្រកូលហ៊ុនរួមមានតួអង្គប្រកបអាជីវកម្មអសីលធម៌មួយចំនួន។ក្នុងចំណោមសមាជិកគ្រួសារនោះ មានអ្នកជាប់ពាក់ព័ន្ធក្នុង ប្រតិបត្ដិការរត់ពន្ធហេរ៉ូអ៊ីនតម្លៃ$1ពាន់លាន ការបាញ់បោះ ការវាយប្រហារធ្ងន់ធ្ងរ ហើយរត់គេច និងការរំលោភដីធ្លីដែលបានបណ្តាល ឲ្យមានការជម្លៀសនិងការទុរគតប្រជាជនក្នុងចំណោមប្រជាជនក្រីក្ររបស់ប្រទេសកម្ពុជា។

ក្នុងចំណោមឧទាហរណ៍ដ៏ធ្ងន់ធ្ងរបំផុត មានឧទាហរណ៍ស្ដីពីក្រុមហ៊ុនកសិកម្មមួយដែល ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារត្រកូលហ៊ុន ដែលត្រូវបានចោទប្រកាន់ពីបទដុតផ្ទះនិង ប្រើប្រាស់ពស់វែកដើម្បីបណ្តេញប្រជាជនចេញពីផ្ទះ។រឿងនេះត្រូវបានចងក្រងជាពាក្យបណ្ដឹងសម្រាប់សំណុំរឿងដ៏ធំមួយនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលជាភស្តុតាងបញ្ជាក់ថា
អ្នកកាន់អំណាចកំពូលរបស់ប្រទេសកម្ពុជាបានធ្វើការរំលោភដីធ្លីដល់កម្រិតមួយស្មើនឹង
ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

អង្គការGlobal Witness មិនអាចរកឃើញនូវករណីណាមួយដែលសមាជិកគ្រួសារត្រកូល ហ៊ុន ត្រូវបានកាត់ទោសឬចាប់ឲ្យទទួលខុសត្រូវចំពោះការចូលរួមធ្វើសកម្មភាពបទល្មើស ណាមួយដែលត្រូវបានចោទប្រកាន់នោះទេ។

សាជីវកម្មប្រទេសកម្ពុជា

ការស៊ើបអង្កេតរបស់យើងត្រូវបានផ្អែកលើទិន្នន័យជាផ្លូវការស្ដីពីភាពជាម្ចាស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា(ដែលជាព័ត៌មានរដ្ឋាភិបាលបានដាក់កហិតការចូលយកនាពេលថ្មីៗនេះ)ដែលបង្ហាញថាអ្នកណាកាន់កាប់ ឬគ្រប់គ្រងក្រុមហ៊ុនឯកជនចុះបញ្ជីនៅទីនោះ។ យើងបានជីក កកាយទិន្នន័យនោះ ហើយប្រែក្លាយវាដាក់ចូលក្នុងមូលដ្ឋានទិន្នន័យអនឡាញ ដែលអាច ស្វែងរកបានទាំងស្រុងដែលមានឈ្មោះថាសាជីវកម្មប្រទេសកម្ពុជា(Cambodia Corporates) ដែលវិនិយោគិនសកម្មជននិងក្រុមអ្នកស៊ើបអង្កេតអាចប្រើប្រាស់បាន ដោយគ្មានការភ័យខ្លាចពីការត្រួតពិនិត្យឬការកាត់ទោសនោះឡើយ។

ការដាស់តឿនសម្រាប់វិនិយោគិន

លទ្ធផលរកឃើញនេះគួរតែដាស់តឿនដល់ដៃគូពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាថា - ក្រុមគ្រួសារត្រកូលហ៊ុនគឺជាអ្នកថែរក្សាមាត់ច្រកហូរចូលមូលធនបរទេសមកកាន់ប្រទេសកម្ពុជា ហើយរឿងរ៉ាវការរំលោភបំពានជាច្រើនដែលពួកគេពាក់ព័ន្ធ នឹងបង្កឱ្យមានហានិភ័យ ផ្នែកច្បាប់ហិរញ្ញវត្ថុនិងកេរ្តិ៍ឈ្មោះដ៏ធ្ងន់ធ្ងរដល់ក្រុមហ៊ុននិងវិនិយោគិនទាំងនោះ។

ប្រទេសអង់គ្លេសជាវិនិយោគិនធំជាងគេទីពីរនៅកម្ពុជាបន្ទាប់ពីប្រទេសចិន។សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មនិងគោលដៅនាំចេញធំបំផុតរបស់ប្រទេសកម្ពុជាដែលទទួលបានការនាំចេញរបស់ប្រទេសកម្ពុជារហូតដល់មួយភាគបីនៃការនាំចេញសរុបដែលមានតម្លៃជិត
$3ពាន់លាន។

ទំនាក់ទំនងទាំងនេះបានជួយលើកកំពស់ប្រទេសកម្ពុជាចេញពីការវិនាសហិនហោចពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលបានសម្លាប់មនុស្សរាប់លាននាក់ក្នុងឆ្នាំ1970 ហើយបាន ធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតមួយរបស់ពិភពលោកដែលប្រែក្លាយពីប្រទេសដែលមានចំណូលទាប ទៅចំណូលមធ្យមវិញ។ ប៉ុន្តែ អត្ថប្រយោជន៍នេះ ត្រូវបានទទួលដោយក្រុមអភិជនមួយក្ដាប់តូចប៉ុណ្ណោះ - ខណៈពេលដែល ក្រុមគ្រួសារត្រកូលហ៊ុនមានទ្រព្យសម្បត្តិរួមគ្នាសរុបប្រមាណចន្លោះពី $500លាន ទៅ $1ពាន់លាន ប្រជាជនកម្ពុជាប្រមាណ40% នៅតែរស់នៅក្រោមឬនៅជិតនឹងបន្ទាត់
នៃភាពក្រីក្រដដែល។

មួយថ្ងៃក្នុងជីវិតរបស់ប្រជាពលរដ្ឋរាជធានីភ្នំពេញម្នាក់

ប្រជាជនកម្ពុជាអាចនឹងអាក់អន់ចិត្តជាមួយនិងរង្វង់បិទជិតនៃទ្រព្យសម្បត្តិយ៉ាងសម្បើមដែលកើនជាបន្តបន្ទាប់មួយនេះប៉ុន្តែពួកគេបានជាប់គាំងក្នុងស្ថានភាពនេះទៅហើយ។រឿងគួរឲ្យអស់សំណើចដ៏អាក្រក់មួយនៃគំរូរបបផ្តាច់ការរបស់លោកហ៊ុនសែនគឺថាក្រុមគ្រួសាររបស់គាត់បានដេរភ្ជាប់សេដ្ឋកិច្ចប្រទេសកម្ពុជាដែលធ្វើឲ្យប្រជាពលរដ្ឋរាជធានីភ្នំពេញនឹងទំនងត្រូវ
ព្យាយាមជៀសវៀងការផ្លល់ប្រាក់ចំណូលទៅឲ្យអ្នកជិះជាន់របស់ពួកគេជាច្រើនដងក្នុង
មួយថ្ងៃៗ។

សូមទាញមើលរូបគំនូរកំប្លែងចុះឡើងដើម្បីដឹងពីរបៀប៖ 

ផ្ទុយទៅវិញ វិនិយោគិនបរទេសអាចនិងគួរដកខ្លួនចេញពីការគាំទ្ររបបដែលសម្លាប់ បំភិតបំភ័យ ឬចាប់ឃុំឃាំងអ្នករិះគន់របស់ខ្លួន។ នៅពេលដែល លោកហ៊ុនសែនកំពុង តែទាក់ទាញវិនិយោគិនពីបរទេសជាមុនការកាន់កាប់ដោយអរិភាព(Hostile Takeover)) បង្ហាញពីរបៀបដែបទប្បញ្ញត្តិធូររលុង និងកម្លាំងពលកម្តតម្លៃទាបដែលលោកបាន
លើកសរសើរ ចំពោះមុខសហគមន៍ពាណិជ្ជកម្មក្លាយជារោគសញ្ញានៃបក្សពួកនិយម និងការគាបសង្កត់នៅចំ    បេះដូងសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាវិសមភាពដ៏គួរឲ្យរន្ធត់ នៃទ្រព្យសម្បត្ដិនិងឱកាសដែលពួកគេបានឋិតក្នុង។

ត្រូវបានបច្ចុប្បន្នភាព ថ្ងៃទី13 ខែកក្កដាឆ្នាំ2016៖ ទម្រង់ដើមនៃការកាន់កាប់ដោយ អរិភាព (Hostile Takeover) បានថ្លែងថា Jaya Holding Limitedក្រុមហ៊ុនកម្ពុជាមួយដែល គ្រប់គ្រងដោយហ៊ុន ម៉ាណា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនសិង្ហបុរីដែលមាន ឈ្មោះដូចគ្នា។ចាប់តាំងពីការបោះពុម្ភផ្សាយ ពួកយើងបានកត់សម្គាល់ថា តាមការពិត ក្រុមហ៊ុនទាំងពីរនេះមិនមានទំនាក់ទំនងរវាងគ្នានោះទេ។

Find out more

Alice Harrison, Communications Adviser

[email protected]

+44(0)7841 338792